ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លើផេកផ្លូវការ របស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហោះ(វីដេអូ) កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី២០ នាថ្ងៃព្រហស្បតិ៍ ទី ២៦ ខែសីហា ឆ្នាំ២០២១នេះ និងសូមបង្ហាញជូនវគ្គទី១ ស្តីពី «កិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ» និងវគ្គទី២ ស្តីពី «ការសម្រាលបុត្រជូនដល់ស្ត្រីមានវិជ្ជមានកូវីដ-១៩ នៅមជ្ឈមណ្ឌលជាតិគាំពារសុខភាពមាតា និងទារក»។
វាគ្មិនកិត្តិយសគឺ លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក នៃក្រសួងសុខាភិបាល និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
សូមបញ្ជាក់ថា ដើម្បីធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយ ស្តីពី មេរោគអេដស៍និងជំងឺអេដស៍ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានសម្រេចបង្កើតឱ្យមាន «កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ» ដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) រៀងរាល់ថ្ងៃព្រហស្បតិ៍ នៃសប្តាហ៍ចុងក្រោយក្នុងខែនីមួយៗ វេលាម៉ោង ៨យប់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រៀងដរាបមក៕
ដោយ ៖ សិលា