ភ្នំពេញ៖ ធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មីទៀតហើយក្រោយពីតារាសម្តែងតួកាចឆ្នាសឆ្នើមអ្នកនាង នៅ ណាវីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមTik Tok ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីនាងបានបញ្ចេញវីដេអូទួញយំសស្រាក់រៀបរាប់រឿងប្តីចុះចោលទាំងនាងមិនបានសាងកំហុសអ្វីសោះនោះ។ ការថ្លែងសារដ៏គួរឲ្យអាណិតនេះបានធ្វើឡើង ក្រោយពីតារាស្រីរូបនេះទើបនឹងធ្វើការវះកាត់ក្រលៀនព្រោះតែនាងមានជំងឺរ៉ាំរ៉ៃនោះ ហើយដែលទើបនឹងជាសះស្បើយបានមួយរយៈប៉ុណ្ណោះ។
តារាសម្តែងរូបនេះបានទម្លាយថា ស្វាមីបានលួចចុះចេញពីផ្ទះ និងសុំនាងបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង ហើយរូបនាង មិនសុខនៅក្នុងចិត្ត ក៏ព្រោះតែស្វាមីមិនព្រមបញ្ជាក់ទេថាតើរូបនាងខុសអ្វី?ហេតុអ្វីក៏ចាកចេញទាំងមិនប្រាប់ពីមូលហេតុយ៉ាងដូច្នេះ? ឫមួយក៏ព្រោះតែនាងវះកាត់ក្រលៀនហើយរូបនាងមិនអាចមានកូនបាន? ម្យ៉ាងទៀតរូបនាងក៏តូចចិត្តជាខ្លាំងដែរ ចំពោះឪពុកម្តាយក្មេករបស់នាងដែលបានស្អប់ខ្ពើមនាង និងសម្តែងការមិនពេញចិត្តជាមួយនាងតាំងពីដឹងថា រូបនាងមានជំងឺនេះ។ មិនតែប៉ុណ្ណោះ ខណៈស្វាមីនិងមានជម្លោះគ្នានោះធ្វើឱ្យពួកគាត់ទាំងពីរស្អប់នាងកាន់តែខ្លាំងឡើង។
គួរបញ្ជាក់ដែរថា អ្នកនាងនៅ ណាវីនបានធ្វើការវះកាត់ក្រលៀនដោយជោគជ័យក្រោមជំនួយសប្បុរសជនលើការចំណាយថ្លៃព្យាបាលនៅឯប្រទេសឥណ្ឌា និងបាន ត្រលប់មកកាន់ប្រទេសកំណើតកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ។
មុនពេលវះគាត់ក្រលៀន តារាស្រីរូបនេះក៏ធ្លាប់បានជួបរឿងរ៉ាវជីវិតជាច្រើនរាប់មិនអស់រួមទាំងរឿងបរាជ័យស្នេហា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕
ដោយ ៖ វឌ្ឍនា