ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ២៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកងមាស ០៥នាក់, ស្រុកកំពង់សៀម ១៣នាក់, ស្រុកចំការលើ ០៦នាក់, ស្រុកព្រៃឈរ ០៧នាក់, ស្រុកស្ទឹងត្រង់ ១៧នាក់, ស្រុកស្រុស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០២នាក់ និងខេត្តកំពង់ធំ ០១នាក់ ក្នុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ២៩នាក់ (សរុបចំនួន៤.២៦២នាក់)។ អ្នកជំងឺទាំង ២៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន៤.៧៤២ នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៥៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៦នាក់) និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ ៖ អ្នកប្រមាញ់