ភ្នំពេញ៖ នៅវេលាម៉ោង១៨និង០៣នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើផេកផ្លូវការថា, នាថ្ងៃទី២៦ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងការលើកឡើងថា “ភាគីចិនទាមទារស្រាវជ្រាវFort Detrickនៅសហរដ្ឋអាមេរិជាទង្វើមិនត្រឹមត្រូវ”។ លោកបានលើកឡើងថា សំណើរបស់ចិនជារឿងសមហេតុផលនិងត្រឹមត្រូវ មិនមែនជាទង្វើប្រឆាំងផ្ទុយគ្នានោះទេ។ នៅលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស អ្នកជំនាញចិននិងអង្គការសុខភាពពិភពលោកបានកំណត់ចេញនូវសេចក្តីសន្និដ្ឋានថា ជំងឺវីរុសមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហានប្រទេសចិនទេ។ អ្នកវិទ្យាសាស្ត្រភាគច្រើននៅលើពិភពលោករួមទាំងអ្នកវិទ្យាសាស្ត្រក្នុងសហរដ្ឋអាមេរិកសុទ្ធតែយល់ថា គ្មានភស្តុតាងអ្វីអាចគាំទ្រការលើកឡើងបែបនេះបានដែរ។ គឺភាគីសហរដ្ឋអាមេរិកមិនទទួលស្គាល់សេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រនេះ ហើយទទូចថាជំងឺវីរុសនេះជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហាន។ មន្ទីរពិសោធន៍នៅក្នុងអ៊ូហានបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកចំនួនពីរដងរួចទៅហើយ រីឯចំពោះទីតាំងមូលដ្ឋានFort Detrickសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolina ដែលមានប្រវត្តិយូរអង្វែងនិងមានកំណត់ត្រាគ្មានសុវត្ថិភាពលើផ្នែកស្រាវជ្រាវមេរោគកូរ៉ូណា។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែលើកឡើងថាជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ នោះត្រូវតែអនុញ្ញាតសហគមន៍អន្តរជាតិចុះស្រាវជ្រាវដោយបើកចំហរនៅក្នុងFort Detrickរបស់ខ្លួន។ ដូចគ្នាជាមួយនឹង ប្រសិនបើលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកយល់ថានៅតែមិនអាចលុបបំបាត់ថាជាការបែបធ្លាយចេញមន្ទីរពិសោធន៍ ដូចនេះអង្គការសុខភាពពិភពលោកគួរតែទៅស្រាវជ្រាវនៅFort Detrickសហរដ្ឋអាមេរិកដូចគ្នា។ តែគួរឱ្យសោកស្តាយនោះគឺ យើងមិនទាន់ទទួលបានដំណឹងថាលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកនឹងមានផែនការឬគម្រោងបែបនេះសោះឡើយ។ យើងបានផ្ញើសារលិខិតរួមគ្នាទៅកាន់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោកស្តីអំពីសំណើរបស់អ្នកលើបណ្ដាញអ៊ីនធើណេតចិមចំនួន២៥លាននាក់អំពីការស្រាវជ្រាវនៅFort Detrick ហើយមិនទាន់ទទួលបានការឆ្លើយតបពីលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក។
លោកបន្តទៀតថា ចិនទាមទារស្រាវជ្រាវFort Detrickនៅសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolinaចង់ប្រាប់ទៅកាន់ពិភពលោកដោយតាមរយៈរឿងពិតជាក់ស្តែង តើការលើកឡើងរបស់សហរដ្ឋអាមេរិកស្តីពីការបែកធ្លាយចេញពីមន្ទីរពិសោធន៍គួរមិនគួរជឿនិងមានឬមិនមានពិត និងដើម្បីលុបបំបាត់ការរំខានពីសហរដ្ឋអាមេរិកដែលយកបញ្ហាស្វែងរកប្រភពដើមធ្វើជាឈ្នាន់នយោបាយ និងព្រមទាំងបង្កើតលក្ខខណ្ឌដ៏មានប្រសិទ្ធភាពជូនដល់កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្ត្រ។ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមទទួលយករឿងនេះទេ មានតែលាតត្រដាងថែមមួយកម្រិតទៀតអំពីមុខមាត់ពិតប្រាកដរបស់សហរដ្ឋអាមេរិកដែលយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម៕
中方要求调查美国德特里克堡是合理的正当的
8月26日,中国外交部发言人汪文斌在记者会上回应所谓“中国要求调查美国德特里克堡的要求是‘矛盾的’”的提问时表示,中方的要求是合理的,也是正当的,并不存在什么矛盾。在溯源问题上,中国和世卫组织专家已经得出病毒从武汉实验室泄漏极不可能的结论,世界上绝大多数科学家,包括美国科学家在内都认为没有任何证据支持实验室泄漏论。是美方不接受这个科学结论,一口咬定病毒是从武汉实验室泄漏的。武汉病毒研究所已经两次接待世卫组织专家,而美国德特里克堡基地和北卡罗来纳大学在冠状病毒研究方面有着悠久的历史和糟糕的安全记录。如果美方坚持实验室泄漏的说法,那就理应开放德特里克堡让国际社会去调查。同样道理,如果世卫秘书处坚持认为不能排除实验室泄漏可能,那么世卫就应当去美国德特里克堡进行调查。遗憾的是,我们迄今仍未听到世卫秘书处有这样的打算或计划。我们已向世卫秘书处递交了2500万中国网民要求调查德特里克堡的联署信,也没有得到世卫秘书处的回应。
汪文斌说,中方要求调查美国德特里克堡基地和北卡罗来纳大学,就是要用事实告诉人们,美方所称的实验室泄漏论到底可信不可信、存在不存在,也是为了排除美方政治溯源的干扰,为科学溯源创造有利条件。美方如果对此拒不接受的话,只会进一步暴露美方将溯源政治化的真实面目。៕
ដោយ៖សុខ ខេមរា