ព័ត៌មានទាន់ហេតុការណ៍៖

តារាបង្ហាញម៉ូតនិងជាអ្នកបម្រើលើយន្តហោះ Kelvan Fox នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ Man Of The Globe

ចែករំលែក៖

ភ្នំពេញ ៖ តារាបង្ហាញម៉ូត និងជាអ្នកបម្រើការងារក្នុងវិស័យអាកាសចរម្នាក់ឈ្មោះ Kelvan Fox ត្រូវបានប្រកាសថានឹងក្លាយខ្លួនជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Man Of The Globe ដែលនឹងត្រូវធ្វើឡើងនៅប្រទេសថៃ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលដែលកម្មវិធីប្រកួតសម្រស់ជាច្រើនកំពុងតែសំរុកបញ្ចេញបេក្ខភាព និងបញ្ចប់ការប្រកួតក្នុងកម្មវិធីរបស់ខ្លួននោះ។ 

  Kelvan Fox  មានវ័យ២៤ ឆ្នាំកម្ពស់ ១,៧៧ម៉ែត្រ ហើយលោកនឹងងក្លាយជាបេក្ខជនបន្ទាប់សម្រាប់ចេញទៅប្រកួតកម្មវិធីសម្រស់ផ្នែកបុរសដែលមិនសូវជាមានច្រើននោះទេ។ ទោះជាយ៉ាងណាងកាលបរិច្ឆេទកំណត់នៃការរៀបចំកម្មវិធីនេះមិនទាន់ត្រូវបានបញ្ជាក់កាលកំណត់ជាក់លាក់ណាមួយនៅឡើយ ហើយពេលនេះលោកកំពុងតែត្រៀមខ្លួនតាមរយៈការហ្វឹកហាត់។យោងតាមការបញ្ជាក់របស់លោក ម៉ែន និមលរដ្ឋ ដែលជាផលិតករបានលើកឡើងថាកំលោះសង្ហារូបនេះធ្លាប់បាន ចូលហ្វឹកហាត់ដើរម៉ូតជាមួយលោកតាំងពីឆ្នាំ២០១២  តែកាលនោះគាត់នៅជំទង់និងស្គមខ្លាំង  ទើបមិនបានទទួលជោគជ័យលើអាជីពបង្ហាញម៉ូត។ លោកបន្តថានៅពេលពេញវ័យគាត់បំរើការងារលើយន្តហោះ ដល់បច្ចុប្បន្ន  ហើយភាសាអង់គ្លេសក៏ល្អ។ លោកលើកឡើងដែរថា Kelvan Fox ចាប់ផ្តើមការងារសិល្ប:ម្តងទៀតក្នុងឆ្នាំ២០២០  ពេលមិនអាចហោះហើរបានដោយសារតែជំងឺCovid-19  ហេីយគាត់ចាប់ផ្តើមហ្វឹកហាត់ ដើរម៉ូតបន្ថែម  រួមទាំងការងារ ជាពិធីករ ការហាត់ប្រាណ សម្រករាង  ចាប់ផ្តើម បំពេញក្តីសុបិនម្តងទៀត  រហូតដល់ថ្ងៃនេះគាត់មានឱកាសជាMan of The Globe Cambodia 2021។ លោកថាដរាបណាជីវិតនៅមាន… ដរាបណានៅមានឆន្ទ:និងការតស៊ូ… ទោះជា១០ឆ្នាំ  ក៏នៅតែអាចសំរេចក្តីស្រម៉ៃបានដែរ។ 

  ទោះជាយ៉ាងណាមុននេះក៏លេចចេញមតិមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកអំពីដំណើរនៃការដើររបស់បេក្ខភាពពីកម្ពុជារូបនេះនៅមិនទាន់បានល្អ និងរឹងមាំនៅឡើយ៕

  ដោយ ៖ វឌ្ឍនា


ចែករំលែក៖