ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Women Care, Women Prepare, We All Prosper: ASEAN Women Leadership in times of COVID-19 តាមប្រព័ន្ធវីដេអូអនឡាញ។
បើតាមក្រសួងកិច្ចការនារី បានបញ្ជាក់អោយដឹងថា, កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាមួយ ក្នុងការបង្ហាញពីឆន្ទៈនៃការឆ្លើយតបតម្រូវការយេនឌ័ររបស់មេដឹកនាំអាស៊ាន ក្នុងការកំណត់ពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបង្កើនការយល់ដឹងរបស់អ្នកដែលមានតួនាទីអនុវត្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន លើផ្នែកសុខភាពស្ត្រី, អំពើហិង្សាលើស្រ្តី និងកុមារ (VAWC) និងការស្តារសេដ្ឋកិច្ចរបស់ស្ត្រីឡើងវិញ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីប្រធាន ក៏មានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងការអនុវត្តល្អរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ Cambodia: Combating Violence Against Women and Children in Time of Crisis៕
ដោយ ៖ សិលា