ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ។

១/ឈ្មោះ ឯល អុីសើ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ អ៊ិស្លាម មានទីលំនៅ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។                                                                                                                – សម្ភារ:ដកហូតមាន ៖

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣ កញ្ចប់។

 ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖