ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ អាយុជាង១០០ ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅខេត្តព្រះវិហារ ៣នាក់ ទីតាំង១-ជូនលោកយាយ សា រឿន ព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ស្រុក គូលែន ខេត្តព្រះវិហារ ទី២ ជូនលោកយាយ សុក សាំង ព្រះជន្ម ១០១ ឆ្នាំរស់នៅភូមិភ្ញាក់រលឹក ឃុំ ជឆ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ និងទី៣ ជូន លោកយាយ ប៉ាង ប៊ុ ព្រះជន្ម១០៩ ឆ្នាំ រស់នៅភូមិច្រាច់ ឃុំ ច្រាច់ស្រុក ជ័យសែន ខេត្តព្រះវិហារដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
រហូតដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០១នាក់ (ឆ្លងសហគមន៍: ២៨៥ និងនាំចូល: ១១៦) និងមានជាសះស្បេីយ ៤៧៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩១៧៧០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន៨៧៧៧៤នាក់ និង ស្លាប់ថ្មី១២នាក់ សរុបស្លាប់១៨៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2086405 ស្មេីនឹង 123455 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
សូមបញ្ជាក់ថា, ថ្ងែទី២៨ ខែសីហា ឆ្នាំ២០២១ មានអ្នកចាក់វ៉ាក់សាំងដល់ទី៩លានហើយ ដល់ លោកយាយព្រំ កួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់ពីសម្ដេចតេជោ ហ៊ុនសែនបនាយករដ្ឋមន្ត្រីបនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ៕
ដោយ៖ សុខ ខេមរា