ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នារាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា , ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបានលើកឡើងថា ការងារស្រាវជ្រាវប្រភពដើមមេរោគកូវីដ-១៩ជាការងារវិទ្យាសាស្រ្តសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះតាមបែបវិទ្យាសាស្រ្ត និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្រ្ត និងការដាក់បន្ទុកដល់អ្នកដទៃដោយគ្មានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់។
柬埔寨卫生部公开发表声明坚决反对将病毒溯源政治化
28日,柬埔寨卫生部发布声明,表示新冠病毒溯源完全是科学问题。柬埔寨支持以科学方式进行病毒溯源,坚决反对将新冠病毒溯源问题政治化,对其他国家进行无端指责。៕
ដោយ៖សុខ ខេមរា