ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ មានអ្នកវិជ្ជមានសរុ១០៧៣នាក់ ស្រី៤៥៣ក្នុងនោះជាសះស្បើយ៦០២នាក់ ស្រី២៦៨នាក់ និងស្លាប់៣នាក់ !

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ  បន្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥១នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ មានអ្នកវិជ្ជមានសរុ១០៧៣នាក់ ស្រី៤៥៣ក្នុងនោះជាសះស្បើយ៦០២នាក់ ស្រី២៦៨នាក់ និងស្លាប់៣នាក់។ 

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះវិហារ ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានរក ឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៥១នាក់/ស្រីចំនួន ៣១នាក់និងជាសះស្បើយចំនួន ០១នាក់/ស្រីចំនួន ០១ នាក់ដែលមានដូចខាងក្រោម, 

គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១០៧៣នាក់/ស្រីចំនួន ៥៥៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៦០២នាក់/ស្រីចំនួន ៣០៩នាក់ និងស្លាប់ចំនួន ០៣នាក់/ស្រីចំនួន ០១នាក់។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ៤៦៨នាក់/ស្រីចំនួន ២៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ,វិទ្យាល័យជាំក្សាន្ត ,វិទ្យាល័យរវៀង និងកងពលធំអន្តរាគមន៍លេខ៣) ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖