ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​វិស្វកម្ម សូមគោរព អគុណសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ គង់​ ប៉ក់ នាយរងសេនាធិការ​ កងទ័ពជេីងគោក​ មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​ រួមនិងនាយទាហានជាច្រេីនរូបទៀត​ បានទទួលផ្លែមៀនប៉ៃលិន(តាង៉ែន)ចំនួន៣តោន(៣.០០០គីឡូក្រាម) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សដើម្បីចែកជូនដល់ នាយទាហាន​ នាយទាហានរង​ ពលទាហាន​ បញ្ជាការដ្ឋានវិស្វកម្ម​ កងទ័ពជេីងគោក​។ 

លោកឧត្តមសេនីយ៍ទោ គង់​ ប៉ក់​ នាយរងសេនាធិការ​ កងទ័ពជេីងគោក​ មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​ ជួសមុខកងកម្លាំង វិស្វកម្មកងទ័ពជេីងគោក​ ទាំងអស់​សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ លើជីវភាពរស់នៅប្រជាពលរដ្ឋ​ និងកងម្លាំងគ្រប់ប្រភេទ​ទូទាំងប្រទេសកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖