ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជួន​ ណារិន្ទ​ ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា (តាមប្រព័ន្ធវីដេអូzoom)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក​ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ប្រធានក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់លេខ៣ និងជាប្រធានគណៈកម្មការ ខ២៧ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានរៀបចំពិធីសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រមាណ៥០នាក់ (តាមប្រព័ន្ធវីដេអូzoom)។ 

ក្នុងកិច្ចប្រជុំនេះដែរ​ គឺដើម្បីពិនិត្យលើការតម្លើងបង្គោល និងបំពាក់អំពូលពន្លឺព្រះអាទិត្យ នៅតាមសាលារៀន ក្នុងសង្កាត់លេខ៣ និងពង្រឹងការងារការចុះចែកប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមភូមិ-សង្កាត់ ព្រមទាំងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឆ្នាំ២០២២ ។ 

ក្នុងពិធីនេះដែរ លោក ជួន ណារិន្ទ ក៏បានឧបត្ថម្ភម៉ាស់ជូនដល់ភូមិ១ ភូមិ២ ភូមិ៣ ក្នុងសង្កាត់លេខ៣ ដោយក្នុងមួយភូមិទទួលបានម៉ាស់ ចំនួន៥.០០០ម៉ាស់ ស្នាក់ការអចិន្ត្រៃយ៍ ទទួលបានម៉ាស់ ចំនួន១០.០០០ម៉ាស់ សរុបទាំងអស់ចំនួន២៥.០០០ម៉ាស់ និងឧបត្ថម្ភថវិកាជូនដល់ប្រធានក្រុមការងារយុវជនគណបក្សសង្កាត់លេខ៣ ចំនួន២លានរៀល សំរាប់ប្រើប្រាស់ក្នុងការងារយុវជនគណបក្ស ៕

ដោយ​៖សហការី​


ចែករំលែក៖