ព័ត៌មានទាន់ហេតុការណ៍៖

Cambodia Escort Ambulance សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់នូវវីរជនអាវសរបស់មហាគ្រួសារខ្មែរទាំងមូល !

ចែករំលែក៖

ភ្នំពេញ៖  អង្គភាព(Cambodia Escort Ambulance) បានបង្ហោះសារបង្ហាញនូវក្តីសោកស្តាយរកទីបំផុតគ្មាន ខណ:ដែលបានបាត់បង់នូវវីរជនអាវសម្នាក់ដែលគួរឱ្យគោរពស្រឡាញ់។ អង្គភាព(Cambodia Escort Ambulance) បានសរសេរថា យើងខ្ញុំ ជាគណៈគ្រប់គ្រងក្រុមអ្នកសម្រួលផ្លូវរថយន្ដសង្គ្រោះបន្ទាន់នៅកម្ពុជា ( C.E.A.S )  សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់នូវវីរជនអាវសរបស់មហាគ្រួសារខ្មែរទាំងមូល ។ អ្នកគ្រូ អ៉ឹម ស្រីនិ បានលះបង់គ្រប់បែបយ៉ាង នឹងចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ អ្នកគ្រូជាអ្នកគ្រូដែលគោរពស្រលាញ់អ្នកជំងឺណាស់ ដោយមិនគិតពីការនឿយហត់របស់ខ្លួនឯងឡើយ ។ ពេលនេះអ្នកគ្រូបានសម្រាកហើយ សម្រាកជារៀងរហូត ហើយពួកយើងនឹងចងចាំនូវគំរូវីរភាពរបស់អ្នកគ្រូនៅក្នុងចិត្តពួកយើងរហូត។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានបង្ហោះសារជាភាសាអង់គ្លេសយ៉ាងខ្លីថា ( It is very sad new😢

May her souls Rest In Peace. Thank you very much for your sacrifice for the nation🙏🙏 

You will be remembered in our hearts ♥️) ជាមួយនឹងរូបថតអ្នកគ្រូ អ៉ឹម ស្រីនិ ជាវីរជនអាវស១សន្លឹកផងដែរ៕ 

                                   

ដោយ ៖ សិលា


ចែករំលែក៖