ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វា ខណៈបុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកេីតឡេីងក៏បានដាច់ចិត្តបេីកឡំប្រឺតាមួយគ្រឿងមកលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ តូច លីដា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបបរត់PassApp ស្នាក់នៅម្ដុំផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញមនុស្សប្រុសម្នាក់ជាជនរងគ្រោះបេីកឡំប្រឺតា PassApp ពណ៌លឿង ពាក់ស្លាកលេខ ស្វាយរៀង 1N-2912 ធ្វេីដំណេីរពីរង្វង់មូលគួចកាណុងឡេីងមកលេីស្ពានជ្រោយចង្វា ទិសដៅពីលិចមកកេីត ខណៈបានពាក់កណ្ដាលស្ពានត្រង់ចំណុចកេីតហេតុក៏ឈប់ឡំប្រឺតា រួចឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង ដោយបន្សល់ទុកឡំប្រឺតាមួយគ្រឿង កាបូបលុយមួយ ទូរស័ព្ទ និងស្បែកជេីង១គូរនៅលេីស្ពាន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព្រមទាំងសួរនាំព័ត៌មានជុំវិញកន្លែងកេីតហេតុ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះផងដែរ រួចហេីយក៏យកវត្ថុតាងរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ជាបណ្ដោះអាសន្ន រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទេីបប្រគល់ជូនវិញ ៕
ដោយ ៖ ភារ៉ា ដង្កោ