ព័ត៌មានទាន់ហេតុការណ៍៖

Norwich City ចុះហត្ថលេខាយកខ្សែបម្រើ Normann របស់ន័រវែសពីក្លិប Rostov ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

ក្លិប Norwich City បានចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិន័រវែស Mathias Normann ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវពីក្លិបរុស្ស៊ី FC Rostov។ ចំណែកក្លិប Man City មានជម្រើសក្នុងការធ្វើកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះដែរដែលអាចនឹងមានការចរចានៅចុងបញ្ចប់រដូវកាលនេះ ។

ខ្សែបម្រើ Norman’s បានប្រាប់គេហទំព័ររបស់ក្លិប Norwich ថា “ខ្ញុំដឹងថា Norwich លេងបាល់ទាត់បានល្អហើយពួកគេចូលចិត្ត ពួកគេមានថាមពលច្រើន ខ្ញុំជាខ្សែបម្រើការពារ ខ្ញុំចូលចិត្តវាយដើម្បីឈ្នះ និងប្រើកម្លាំងកាយ ខ្ញុំចូលចិត្តលេងបាល់ហើយព្យាយាមកំណត់ការប្រកួត។ ខ្ញុំគិតថាខ្ញុំត្រៀមខ្លួនសម្រាប់កម្រិតនេះឥឡូវនេះហើយខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួត”

Normann បានចំណាយពេលរដូវកាលចុងក្រោយនៅក្នុងក្របខ័ណ្ឌ Premier League របស់រុស្ស៊ីដោយបង្ហាញខ្លួនបាន៥២លើក និងស៊ុតបញ្ចូលទីបានគ្រាប់

ក្រុម Norwich ដែលបានបរាជ័យនៅដើមរដូវកាលនេះជាមួយនឹងការបរាជ័យ៣ប្រកួតជាប់គ្នា និងកំពុងឈរលេខ១៩នៅលីគកំពូលអង់គ្លេស នៅពីលើក្រុម Arsenal ដោយរកបានគ្រាប់ និងរបូតវិញ១០គ្រាប់មិនទាន់ទទួលបាន១ពិន្ទុនៅឡើយទេ ក្រុម Norwich នឹងត្រូវប៉ះក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី៩ ខែកញ្ញាខាងមុខសម្រាប់ការប្រកួតសប្តាហ៍ទី៤នៃលីគកំពូលអង់គ្លេស ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖