ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តបេីកឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងជ្រុលបុករថយន្តបេីកឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះ ប៉ែន​ ចាន់កាឌីន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ស្នាក់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតូយ៉ូតាឡង់គ្រីស័រប្រាដូ​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ2H.1578 ធ្វេីដំណេីរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ បេីកឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់​ប៊ិច ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1BE.6870 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ទាំងមេឃកំពុងធ្លាក់ភ្លៀងផងនោះក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឱ្យបោកក្បាលជាមួយកញ្ចក់ផ្នែកខាងក្រោយនៃចំហៀងខាងឆ្វេងធ្វេីឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ភ្លាមនោះរថយន្តបេីកគេចខ្លួនរហូតទៅដល់ផ្លូវបេតុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខក៏ត្រូវបានសមត្ថកិច្ចឃាត់បាន។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត​ ចំណែកម៉ូតូនិងរថយន្តបង្ករួមទាំងម្ចាស់ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖