ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិតិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី មេបញ្ជាការបញ្ជាការបបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញនិវត្តន៍វិញ បន្ទាប់ពីទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងាររបស់សម្ដេច ដើម្បីមកឈរជើងបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ដើម្បីប្រមូលទិញផ្លែមៀន តាង៉ែន របស់ប្រជាពលរដ្ឋដែលមានការកកស្ទះ នាំចេញមិនបានដោយសារជំងឺកូវីដ-១៩ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ទទួលបានលទ្ធផលជោគជ័យ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី៣១ ខែសីហា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៣៩នាក់ (ឆ្លងសហគមន៍: ៣១៦ និង នាំចូល: ១២៣) និងមានជាសះស្បេីយ៣៤៣នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៣០៥៥ នាក់ និងចំនួនជាសះស្បេីយសរុបកេីន៨៨៧៨៦នាក់ និង ស្លាប់ថ្មី១១នាក់ សរុបស្លាប់១៩០៣នាក់ ។ សសូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2104643 ស្មេីនឹង 124535 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មាន ៩១,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៧,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ ៖ សិលា