ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បន្ដចុះពិនិត្យវឌ្ឍន:ភាពការកាយដីចេញពីផ្ទៃបឹងត្របែក និងការស្ថាបនាផ្លូវលេខ៤៩៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បន្ដចុះពិនិត្យវឌ្ឍន:ភាពការកាយដីចេញពីផ្ទៃបឹងត្របែក ដែលរំលោភលួចចាក់ដីចូលផ្ទៃបឹងពីសំណាក់ប្រជាពលរដ្ឋ និងការស្ថាបនាផ្លូវក្រវ៉ាត់ព័ទ្ធជុំវិញផ្ទៃអាងស្ដុកទឹកបឹងត្របែកខាងត្បូង(បឹងធំ) ព្រមទាំងគម្រោងស្ថាបនាផ្លូវលេខ៤៩៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ,លោកចៅសង្កាត់ផ្សារដើមថ្កូវនិងមន្ដ្រីពាក់ព័ន្ធ ៕

ដោយ ៖ សិលា


ចែករំលែក៖