ខេត្តកំពង់ឆ្នាំង៖ លោក ប្រាក់ សោភ័ណ្ឌ នាយកសាខារួមដំណើរដោយ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យលើកទី១ និងរៀបចំកន្លែងសាងសង់ផ្ទះដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលជាអំណោយដ៏ថ្លៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូនដល់ គ្រួសារចំនួន២ នៅភូមិ ខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះដែរលោកនាយកសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងលោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ព្រមទាំងលោក អម សុភា ប្រធានគណៈកម្មាធិការ ដែលតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
ក្នុងនោះដែរសាខាបាននាំមកជូននូវអំណោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គ.ក្រ, មី ១កេះ៊ស, ត្រី ខ ១យួរ, ឃីត ១ មុង ១ ភួយ១, ក្រមារ១, និងសារុង១៕
ដោយ៖សហការី