ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងរៀបចំធ្វេីរយៈពេលពីរព្រឹក គឺព្រឹកថ្ងៃទី ២ និងទី៣ ខែកញ្ញាឆ្នាំ ២០២១នេះ ។ ប៉ុន្តែត្រូវបានបញ្ចប់ត្រឹមតែមួយព្រឹកថ្ងៃទី២ ខែកញ្ញា ប៉ុណ្ណោះ តាមរយៈកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធអនឡាញ ដេីម្បីពិនិត្យពិភាក្សាលេីសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដែលមាន ១៥ជំពូក និង៩១មាត្រា ក្រោមសហប្រធានដឹកនាំអង្គប្រជុំ ដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និនិលោក ខូយ ឃុនហួរ រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី ។
មានប្រសាសន៍បេីកនិងបិទកិច្ចប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និនិងលោករដ្ឋលេខាធិការ ខូយ ឃុនហួរ ជាសហប្រធានអង្គប្រជុំ បានបញ្ជាក់ថា មុននឹងឈានដល់ដំណាក់កាលនេះ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលបានព្រាងឡេីងតាំងពីឆ្នាំ២០១៦មក បានឆ្លងកាត់ការពិភាក្សាកំរិតជំនាញ កិច្ចប្រជុំតូច ធំ និងសិក្ខាសាលា ជាច្រេីនលេីកច្រេីនសារ ដែលយេីងកត់សំគាល់ថាមានលក្ខណៈស្ទេីរគ្រប់ជ្រង់ជ្រោយទៅហេីយ ទេីបពេលនេះយេីងអាចពិនិត្យនិងពិភាក្សាក្នុងក្របខ័ណ្ឌអន្តរក្រសួងបានឆាប់រហ័សមុនកាលកំណត់ ។
លោកសហប្រធាន បានថ្លែងអំណរគុណចំពោះមន្ត្រីជំនាញអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មការសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលបានប្រឹងប្រែងពិភាក្សាកែលំអរ និងផ្តល់ធាតុចូល
ជាច្រេីន ដែលធ្វេីឲ្យច្បាប់នេះ មានលក្ខណៈកាន់តែសុក្រឹតគ្រប់ជ្រុងជ្រោយ ដែលយេីងនឹងអាចដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រី អនុម័តនាពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះ លោក កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានលេីកឡេីងផងដែរពីសារៈសំខាន់នៃច្បាប់នេះ ដែល លោក ផ្ទាល់មានការគិតគូតាំងពីចុងឆ្នាំ២០១៣ មកម្លេះ ពីព្រោះលោកយល់ថា ការផលិតទឹកស្អាតត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវមួយ បេីមិនដូច្នេះទេ យេីងមិនអាចសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដែលកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជននឹងមានទឹកស្អាតប្រេីប្រាស់១០០% និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា នោះទេ ។ ម៉្យាងច្បាប់នេះ ជាច្បាប់ដែលបម្រេីផលប្រយោជន៍សាធារណៈ ប្រជាជន និងសេដ្ឋកិច្ចទាំងមូល ដែលលោកមានការរីករាយ ដោយបន្ទាប់ពីច្បាប់នេះចេញហេីយ ស្ថាប័នពាក់ព័ន្ធទាំងអស់មិនត្រឹមតែអនុវត្តមិនមានការជាន់សមត្ថកិច្ចគ្នាទេ តែបានក្លាយទៅជាដៃគូសហការនិងបែងចែកភារកិច្ចគ្នាធ្វេីប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនម្ចាស់ឆ្នោត៕
ដោយ៖ សិលា