ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ និងប្រធានក្រុមហ៊ុនវិនយោគផ្សារ ធ្វើការយកសំណាកនៅផ្សារថ្មីអន្លង់វែង ឃើញថាការយកសំណាកជាបឋម អាជីវករជាង ៣០០នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២១នាក់ ! ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង៩ និង០០នាទីព្រឹកនេះ រដ្ឋបាលស្រុក ដឹកនាំដោយ លោក ហោ ជិនវិយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង សហការជាមួយ ក្រុមគ្រូពេទ្យជំនាញ និងប្រធានក្រុមហ៊ុនវិនយោគផ្សារ ធ្វើការយកសំណាកនៅផ្សារថ្មីអន្លង់វែង ឃើញថាការយកសំណាកជាបឋម អាជីវករជាង ៣០០នាក់ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ២១នាក់ ស្មើនឹង១០% ហើយនៅតែបន្ដការយកសំណាករហូតទាល់តែអស់អាជីវករក្នុងផ្សារ ។
លោក ហោ ជិនវិយុទ្ធ មានប្រសាសន៍ជម្រាបដល់អាជីវករទាំងអស់ អោយបានជ្រាបថា សូមបងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវទៅយកសំណាកអោយបានគ្រប់គ្នា ហើយផ្សារអន្លង់វែងរបស់យើងនឹងឈានដល់ការបិទខ្ទប់ហើយ សូមបងប្អូនត្រៀមការរៀបចំទាំងអស់គ្នា ហើយរក្សានូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៦១នាក់ (ឆ្លងសហគមន៌: ៣១៥ និង នាំចូល: ១៤៦) និងមានជាសះស្បេីយ ៤១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៥៣០០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩០៦៨៤នាក់ និង ស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ១៩៥៧នាក់ ។
សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2140098 ស្មេីនឹង 126633 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សុខ ខេមរា