ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២០នាក់ និងជាសះស្បើយចំនួន ២០នាក់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ករហ័ស (Rapid Test) ចំនួន ១៤នាក់ ស្រី ៧នាក់ (ដែលជាអាជីវករ, កម្មករ, អ្នកដឹកឥវ៉ាន់ និងសិស្ស) រួមមាន៖

រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ២០នាក់ ស្រី ១០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញដោយត្រូវធ្វើ ចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃ។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣.៥៦២នាក់ ស្រី ១.៩៧៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣.០១១នាក់ ស្រី ១.៦៧៩នាក់ ស្លាប់ចំនួន ១១៤នាក់ ស្រី ៦២នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៤៣៦នាក់ ស្រី ២៣៦នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖