ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ករហ័ស (Rapid Test) ចំនួន ១៤នាក់ ស្រី ៧នាក់ (ដែលជាអាជីវករ, កម្មករ, អ្នកដឹកឥវ៉ាន់ និងសិស្ស) រួមមាន៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយល់មកជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីសង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពា ៣កុំ” ដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើង។
បញ្ជាក់ ៖
-អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៤នាក់ ស្រី ៧នាក់ សរុប ២ ៨៥៨នាក់ ស្រី ១ ៧៥៣នាក់ -ជាសះស្បើយថ្មីចំនួន ២៥នាក់ ស្រី ១៤នាក់ សរុប ២ ៤៨១នាក់ ស្រី ១ ៥៤២នាក់
-ស្លាប់ថ្មី (គ្មាន) សរុបចំនួន ៨៧នាក់ ស្រី ៥៣នាក់
-កំពុងសម្រាកព្យាបាលចំនួន ២៩០នាក់ ស្រី ១៥៨នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា