ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ​បេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។

ក្រសួង​វប្បធម៌​ បានឱ្យដឹងទៀតថា​ ក្នុងនោះស្ពានទី១​ មានប្រវែង១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣  សង្កាត់ស្លរក្រាម ក្រុងសៀមរាប​។ រីឯស្ពានទី២​ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។​ 

ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍​ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា​ និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់​ ជាពិសេសសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាដើម៕ដោយ​៖សហការី​

អត្ថបទ និងរូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ


ចែករំលែក៖