ព័ត៌មានលម្អិតអំពីអ្វីដែល Neymar ទទួលបានចំណូលក្នុងឆ្នាំដំបូងរបស់គាត់នៅ Paris Saint-Germain ត្រូវបានបង្ហាញ ហើយតួលេខនេះពិតជាគួរឱ្យភ្ញាក់ផ្អើល។
យោងតាមរបាយការណ៍ដែលសារព័ត៌មានអេស្ប៉ាញ MARCA ចេញផ្សាយបានបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានប្រាក់៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំងដោយសារកិច្ចសន្យាពាណិជ្ជកម្មជាច្រើន និងផលប៉ះពាល់ដែលគាត់មាននៅទូទាំងពិភពលោកនៅពេលផ្លាស់ទៅប៉ារីស។
ផលបូកដែលបានបង្ហាញនៅក្នុងរបាយការណ៍ត្រូវបានការពារដោយក្លិប PSG ដោយទទូចថា ការចុះហត្ថលេខាលើកីឡាកររូបនេះគឺជាការវិនិយោគមួយ។ ប្រធានក្លិបលោក Nasser Al Khelaifi បាននិយាយថា “យើងនឹងរកលុយបានពី Neymar ច្រើនជាងអ្វីដែលយើងចំណាយ” ។
ហាងផ្លូវការរបស់ក្លិបបាននាំយកប្រាក់ជាងកន្លះលានអឺរ៉ូក្នុងរយៈពេល២ម៉ោងបន្ទាប់ពីអាវរបស់គាត់ត្រូវបានគេដាក់លក់។ ក្លិបក៏ទទូចថា បើគ្មានវត្តមានរបស់ Neymar ពួកគេនឹងមិនអាចធ្វើកិច្ចព្រមព្រៀងរកប្រាក់ចំណេញជាមួយយីហោអុីតាលី Replay ឬ Nike Jordan បានទេ ហើយបណ្តាញទំនាក់ទំនងសង្គមរបស់ក្លិបក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។
ទស្សនិកជនមើលតាមទូរទស្សន៍បានកើនឡើង២៥ភាគរយនៅក្នុងរដូវកាលទី១របស់គាត់នៅប្រទេសបារាំង ហើយប៉ុស្តិ៍ Disney ក៏បានប្រកាសថា ពួកគេបានទិញសិទ្ធិដើម្បីបង្ហាញការប្រកួត Ligue 1 ដែលត្រូវបានផ្សាយតាមរយៈ ESPN និង Fox Sports ។
លោក Yoann Godin នាយកផ្នែកអភិវឌ្ឍន៍អន្តរជាតិសម្រាប់ Ligue 1 បាននិយាយថា “ការមកដល់របស់ Neymar ពិតជាបានផ្តល់ឱ្យ PSG និងលីគបារាំងនូវភាពល្បីល្បាញមួយផ្សេងទៀត។ ការប្រកួតលើកដំបូងរបស់គាត់គឺជាការប្រកួតមួយដែលត្រូវបានគេមើលច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់” ។
អ្នកនៅប៉ារីសនិយាយថា ការមកដល់របស់ Neymar បានធ្វើឱ្យ PSG ក្លាយជាក្លិបដែលរកប្រាក់ចំណេញបានច្រើនជាងគេទី ២នៅលើពិភពលោកដែលធ្វើឱ្យពួកគេស្ថិតក្នុងចំណោមក្លិបដែលមានឥទ្ធិពលបំផុតទាំង៥នៅលើពិភពលោក។ ប៉ុន្តែថ្មីៗនេះគឺមានការមកដល់របស់ Messiបានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើល ហើយការទស្សនានៅលីគកំពូលបារាំង Ligue 1 ពិសេសក្លិប PSG នឹងកាន់តែទទួលបានចំណូលខ្ពស់ការវិនិយោគតារាបាល់ទាត់ឆ្នើមមួយនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)