ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវបានសមត្តកិច្ចស្រុកកំពង់សិលាឃាត់ខ្លួនពីបទចែកចាយនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី លោកវរសេនីយ៍ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុក​កំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ​ ចុះបង្ក្រាបបទល្មេីសជួញដូរ កាន់កាប់​និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន​០១នាក់ មានឈ្មោះ​ សេង​ ស្រីង៉ា ភេទស្រី​ អាយុ​ ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិ-ឃុំខាងលេី។    

 វត្ថុតាងដែលនគរបាលដកហូតបានរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​១៩កញ្ចប់​ និងសម្ភារសម្រាប់ជក់មួយចំនួនទៀត ។ 

  បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាននគរបាលជំនាញនៃអធិការដ្ឋានស្រុកកំពង់សិលា កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ឆ្លាមសមុទ្រ


ចែករំលែក៖