ព័ត៌មានទាន់ហេតុការណ៍៖

រនាំងបែងចែកសិស្សប្រុសស្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រុមនិស្សិតបានចាប់ផ្តើមវិលត្រឡប់ចូលសាលាវិញហើយ ចាប់តាំងពីក្រុមតាលីបង់គ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានមក។ សាលាមួយចំនួនបានដាក់រនាំងនៅកណ្តាលដើម្បីបែងចែកនិស្សិតប្រុសនិងស្រីឱ្យដាច់ដោយឡែកពីគ្នា ។
រាល់សកម្មភាពនៅតាមសាលារៀនក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានបំណងចង់ឲ្យក្រុមតាលីបង់គោរពសិទ្ធិស្ត្រី ដើម្បីទទួលបានជំនួយក៏ដូចជា ការសន្យាបង្កើនទំនាក់ទំនងការបរទេសជាមួយក្រុមតាលីបង់។
ក្នុងរយៈពេលក្រុមតាលីបង់កាន់អំណាចនៅឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់ធ្លាប់បានហាមប្រាមសិស្សស្រីចូលរៀន និងហាមស្ត្រីទៅធ្វើការឬចេញក្រៅតែម្នាក់ឯងដោយមិនមានបុរសទៅជាមួយ។
បើទោះបីក្រុមតាលីបង់បានសន្យា ផ្តល់សិទ្ធិពេញលេញដល់ស្ត្រីទៅតាមច្បាប់អ៊ីស្លាមក្តី ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថា ក្រុមតាលីបង់នឹងអនុវត្តបែបណានោះឡើយ គឺគេគោរពតាមអ្វីដែលបានសន្យាដែរឬទេ?
គ្រូបង្រៀននិងនិស្សិត សិស្សនៅតាមសាលានានាក្នុងទីក្រុងធំៗរបស់អាហ្វហ្គានីស្ថានដូចជា ទីក្រុងកាប៊ុល កាន់ដាហារ និង Herat បានសម្រេចឲ្យសិស្សប្រុសស្រីកាត់ផ្តាច់ពីគ្នា ដោយមានរនាំងបាំងនៅកណ្តាលថ្នាក់។ មិនតែប៉ុណ្ណោះបរិវេណសាលាខ្លះក៏បានបែងចែកសិស្សប្រុសស្រីនៅដាច់ដោយឡែកផងដែរ៕

ដោយ៖ធីរីណា


ចែករំលែក៖