ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងលោកស្រី ព្រមទាំងមាតា បិតា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគីរីរតនារាម

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញាឆ្នាំ២០២១  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី ព្រមទាំងមាតា បិតា និងមានការចូលរួមពី:

-លោក-លោកស្រីស្នងការរង 

-លោកនាយការិយាល័យ​និងមន្ត្រីក្រោមឱវាទ

-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង

-លោកមេបញ្ជការវរៈ៦០៥

-លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ

បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគីរីរតនារាម(ហៅវត្តកំពង់ភ្នំក្នុង) ស្ថិតនៅក្នុងឃុំកំពង់ភ្នំ​ស្រុក​លើកដែក ខេត្ត​កណ្តាល​ រួមមាន៖

១-ទៀនព្រះវស្សា ចំនួន០២គូ

២- អង្ករ ០២តោន 

៣-ទឹកសុទ្ធ ៥០កេស 

៤-មីម៉ាម៉ា៥០កេស

៥-ត្រីខ ០២កេសធំ

៦- ទឹកផ្លែឈើ២០កេស

៧-ទឹកស៊ីអុីវ២០យួរ

៨-ទឹកត្រី ១០យួរ

៩-ម៉ាស់០២កេសធំ

និងជូនតាជី និងកងកម្លាំងការពារ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន៤០,០០០រៀល អស់ចំនួន១,៨០០,០០០រៀល សរុបថវិកាចំនួន១១,៣១៦,០០០រៀល។​

ព្រមទាំងបានប្រគេនបច្ច័យបន្ថែមចំនួន ៥,០០០,០០០រៀល សម្រាប់តម្កល់ទុកប្រើប្រាស់កសាងក្នុងវិស័យព្រះពុទ្ធសាសនា ។

សរុបថវិកាចំណាយរួមទាំងអស់ចំនួន១៦,៣១៦,០០០រៀល៕

ដោយ ៖ សិលា


ចែករំលែក៖