ព័ត៌មានទាន់ហេតុការណ៍៖

រស់នៅជាមួយបង១១ខែ ព្រលឹងមាសស្នេហ៍ប្តឹងបងចូលប៉ុស្តិ៍ចោទថាចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ​៖​ គូស្នេហ៍មួយគូបានស្រលាញ់គ្នាចិត្តនិងចិត្តរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយៈពេល១១ខែទៅហេីយស្រាប់តែមាសស្នេហ៍ប្តឹងបងចូលប៉ុស្តិ៍ចោទថាចាប់រំលោភទៅវិញ។

បុរសម្នាក់ត្រូវបាននារីជាសង្សារប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ភាគីខាងស្រីឈ្មោះ ញ​ ស​ ភ​ អាយុ២៥ឆ្នាំ​ ចំណែកភាគីខាងប្រុសឈ្មោះថោង​ សុថា​ អាយុ២៦ឆ្នាំ​ អ្នកទាំង២ស្នាក់នៅបន្ទប់ជួល ស្ថិតនៅទីតាំខាងលើ រស់នៅជាមួយគ្នារយៈពេល១១ខែមកហេីយ​ ។

ប្រភពព័ត៌មានបានឱ្យដឹងថា​ អ្នកទាំង២បានស្រលាញ់និងរស់នៅជាមួយគ្នាអស់រយៈពេល១១ខែមកហេីយ​ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែភាគីខាងស្រីចោទថាខាងប្រុសចាប់រំលោទខ្លួននិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បេីតាមភាគីខាងប្រុសបានឱ្យដឹងថា​ ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្តដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយតែមិនទាន់រៀបការទេ​ មួយរយៈក្រោយនេះគាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណីតែភាគីខាងស្រីមិនព្រម។

ភាគីខាងប្រុសបានបន្តថា​ ទើបតែរយៈពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង។ រហូតមកដល់ព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ គាត់ក៏បានខលសួរមីង​ថា រយៈពេល៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះឬអត់?  តែមីងប្រាប់ថាមិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេ​ ទេីបធ្វេីឱ្យគាត់ខឹងសម្បា និងទៅរកដល់រោងចក្រហៅមកបន្ទប់ជួលដេីម្បីសួរនាំ។

ភាគីខាងប្រុសបន្តទៀតថា​ ខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នា​ ពេលនោះនាងក៏ចោទថាចាប់រំលោភទៅវិញនិងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។

បច្ចុប្បន្នបុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖