លោកស្រីបណ្ឌិត Dame Sarah Gilbert អ្នកបង្កើតវ៉ាក់សាំង AstraZeneca បានលើកឡើងថា ប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ ១៩ AstraZeneca នៅតែមានប្រសិទ្ធភាពខ្ពស់រយៈពេលមួយឆ្នាំក្រោយការចាក់ដូសទីពីរ ដូច្នេះការចាក់វ៉ាក់សាំងដូសទីបីមិនចាំបាច់នោះឡើយ ។
នៅពេលនេះគណៈកម្មការស្តីពីការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអង់គ្លេស បានត្រៀមលក្ខណៈចេញសេចក្តីសម្រេច ថាតើត្រូវចាក់វ៉ាក់សាំងដូសទីបីដែរឬទេ ។ លោកស្រី Dame Sarah Gilbert បានលើកឡើងថា ការចាក់ដូសទីបី ដល់ពលរដ្ឋរាប់លាននាក់ គឺជាការសម្រេចដ៏លំបាក ។
គណៈកម្មការចាក់វ៉ាក់សាំង (JCVI) បានលើកឡើងគួរតែចាក់វ៉ាក់សាំងដូសទីបី ដល់ពលរដ្ឋ ដែលមានអង់ទីគ័រការពារចុះខ្សោយ ដែលមានពលរដ្ឋប្រមាណ កន្លះលាននាក់។ នៅពេលនេះ(JCVI)មិនទាន់សម្រេចថាតើត្រូវចាក់វ៉ាក់ដែរឬទេ។
លោកស្រី Gilbert ជាអ្នកចាប់ផ្តើមស្រាវជ្រាវនិងផលិតវ៉ាក់សាំង AstraZeneca នៃមហាវិទ្យាល័យ Oxford នៅដើមឆ្នាំ ២០២០ ក្នុងពេលកូវីដ-១៩ ផ្ទុះឡើងនៅក្នុងប្រទេសចិន។ លោកស្រីបានបញ្ជាក់ថា មិនទាន់មានសញ្ញាណាមួយបង្ហាញឲ្យឃើញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបានថយចុះ ក្នុងការសាកល្បងតាំងពីខែមេសាឆ្នាំ ២០២០ មក។
លោកស្រីបានបញ្ជាក់ថា ការធ្វើតេស្តឈានដល់ក្រុមអ្នកស្ម័គ្រ
ចិត្តតាំងពី១ឆ្នាំមុន មកទល់ពេលនេះនៅមានអង់ទីគ័រការពារបានយ៉ាងល្អបំផុត ។
លោកស្រីបញ្ជាក់ថា ដូសទីមួយមានប្រសិទ្ធភាពខ្លាំងបំផុត បើទោះបីចាក់ជូនបុគ្គលប្រភេទណាក្តី ៕(ដោយ៖ធីរីណា)
សាស្រ្តាចារ្យ Dame Sarah Gilbert