ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង១៨:៣០នាទីល្ងាច ទឹកភ្លៀងបាននិងកំពុងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យស្ថានភាពទឹកស្ទឹងមង្គលបូរី(ស្ទឹងបវេល) បានកើនឡើងខ្ពស់ !

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើយោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់អោយដឹងថា, សូមជម្រាបជូនដល់សាធារណជនក្នុងស្រុកបវេល មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង១៨:៣០នាទីល្ងាច ទឹកភ្លៀងបាននិងកំពុងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យស្ថានភាពទឹកស្ទឹងមង្គលបូរី(ស្ទឹងបវេល) បានកើនឡើងខ្ពស់ ! ។សូមជម្រាបជូនថា, ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គិតត្រឹមម៉ោង១៨:៣០នាទីល្ងាច ទឹកភ្លៀងបាននិងកំពុងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យស្ថានភាពទឹកស្ទឹងមង្គលបូរី(ស្ទឹងបវេល) បានកើនឡើងខ្ពស់ និងនៅសល់ប្រមាណ៣០សង់ទីម៉ែត្រទៀត នឹងឈានដល់កម្រិតប្រកាសអាសន្ន។ ដូច្នេះ ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបវេលទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹង សូមមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖