ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១៖ កាអនុវត្តវិធានការច្បាប់មានចំនួន ៨៧ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៨២នាក់
២.ឃាត់យានយន្ត (រថយន្ត ៨គ្រឿង និងម៉ូតូ ៣២គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៣,៤០០,០០០រៀល។
គួរបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៖
ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅបានចំនួន 97.03% ។ ចំណែកអាយុ ចាប់ពី១២ ទៅដល់ ១៧ឆ្នាំ បានចំនួន86.62%៕
ដោយ៖សហការី