ព័ត៌មានទាន់ហេតុការណ៍៖

បន្តចុះយកសំណាកធ្វើតេស្តរហ័ស រកមេរោគ COVID-19 ក្នុងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ជាលទ្ធផលអវិជ្ជមានទាំងអស់គ្នា

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោកនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនៅវេលាម៉ោង៨ និង៣០ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១  ព្រឹកមិញនេះបានដឹកនាំក្រុមគ្រូពេទ្យផ្នែកសុខាភិបាល បន្តចុះយកសំណាកធ្វើតេស្តរហ័ស រកមេរោគ COVID-19 ដល់កងកម្លាំងនៅជួរមុខ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន ១៧៦នាក់ ស្រី១១នាក់ នៅទីបញ្ជាការនេះ។ 

ក្រុមគ្រូពេទ្យបានឲ្យដឹងថា ជាលទ្ធផលក្នុងការធ្វើតេស្តរហ័សនេះឃើញថាអវិជ្ជមានទាំងអស់។

ក្នុងឱកាសនោះដែរ លោកស្នងការរង បានពាំនាំនូវមតិផ្តាំផ្ញើ របស់លោកស្នងការនគរបាលខេត្ត ដោយលោកបានជំរុញឲ្យកម្លាំងនគរបាលតាមព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានល្អទាំងអស់គ្នា គឺកុំភ្លេចពាក្យស្លោក ៣កុំ ៣ការពារ របស់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលតែងបានលើកលើកគ្រប់ពេល៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖