ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វដបើកបុកអ្នកជិះម៉ូតូ២គ្រឿងរបួសធ្ងន់២នាក់នៅកៀនស្វាយ

ចែករំលែក៖

 ខេត្តកណ្តាល៖ បុគ្គលិកមីក្រូហិរញ្ញវត្ថុ២នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តស៊េរីទំនើបបើកបុកចំពីមុខម៉ូតួពេញទំហឹងកាលពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:១៥នាទី នៅចំណុចចផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០-២១ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    រថយន្តបង្កម៉ាក Ford Ranger ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BC-1129 បើកបរដោយឈ្មោះ វ៉ា សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ  ខេត្តព្រៃវែង ។

    ជនរងគ្រោះទី១-ឈ្មោះ ហ៊ន រ៉ាយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង របួសធ្ងន់ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1O-1904 ស៊េរីឆ្នាំ២០១៩ ។

    ជនរងគ្រោះទី២-ឈ្មោះ ធឿន សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល របួសធ្ងន់ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Y-8811 ស៊េរីឆ្នាំ២០១៧ 

   តាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តម៉ាកFord Ranger ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BC-1129 បើកបរពីអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុអ្នក

បើកបររថយន្តបានបើកជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។  គ្រានោះស្រាប់តែជនរងគ្រោះទាំង២នាក់ជិះម៉ូតូ២គ្រឿងក្នុងទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿងដោយបើកបរប្រកាន់ស្តាំ ហើយពេលទៅដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តFordបុកចំពីមុខពេញទំហឹងស្របពេលដែលរថយន្តបង្កបើកជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ចំណែកម៉ូតូជាប់ក្រោមរថយន្ត ។

    ក្រោយកើតហេតុ ម៉ូតូទាំង២គ្រឿងនិងរថយន្ត១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

   តាមការសន្និដ្ឋានបឋម  ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើករំលោភមកលើចំណែកផ្លូវម៉ូតូ ៕ 

ដោយ៖សណ្តោស


ចែករំលែក៖