ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលគ្រួសារទាំងព្រឹក ប្រទះឃើញកូនប្រុសចងកក្នុងបន្ទប់ដេកសង្ស័យជំងឺរើឡើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់មានសតិមិនប្រក្រតីនិងស្រវឹងស្រាផងបានចងកសម្លាប់ខ្លួនក្នុងបន្ទប់តែម្នាក់ឯងគ្មានអ្នកដឹងលុះព្រឹកឡើងបង្កការភ្ញាក់ផ្អើលពីក្រុមគ្រួសារទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ សឹប សំណាង អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនគាត់គឺមានជំងឺសតិមិនប្រក្រតីយូរមកហើយណាមួយចេះតែផឹកស្រាទើប បណ្ដាលអោយជំងឺមិនបានធូរស្រាលសោះស្រាប់តែនៅថ្ងៃកើតហេតុមិនឃើញចេញពីក្នុងបន្ទប់មានការសង្ស័យនិងស្រែកហៅមិនឆ្លើយតបទើបចូលទៅមើលឃើញចងកស្លាប់បាត់ទៅហើយ។

ប្រភពបន្តថា ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំខែ្សត្របានទទួលព័ត៌មាន ពីលោកម៉ម សូត្រ ជាមេភូមិកណ្តាល បានរាយការណ៍ថា មានមនុស្សស្លាប់ដោយចងក ភ្លាមនោះ កម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល និងលោកគ្រូពេទ្យមណ្ឌលសុខភាព បានចុះទៅដល់កន្លែង កើតហេតុបានពិនិត្យនិងធ្វើកោសល្យវិច្ចយ័ឃើញថាឈ្មោះសឹប សំណាង បានធ្វើអត្តឃាដចងកសម្លាប់ខ្លួនឯង នៅក្នុងផ្ទះរបស់ខ្លួនក្នុងបន្ទប់ដេកតែម្នាក់ឯង ដោយជនរងគ្រោះបានយកខ្សែគោ ពណ៌ស ប្រវែងមួយម៉ែត្រកន្លះចង និងបន្ទោងផ្ទះរបស់ខ្លួនបណ្តាល អោយស្លាប់ពិតប្រាកដមែន ខណ:មិនមានស្លាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ និងបានធ្វើតេស្តរកកូវីដ-១៩ ជា លទ្ធផល អវិជ្ជមាន ទើប ប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖