ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុន ​៖ បានទទួលយកនូវសំណេីរបស់សម្តេចតេជោ​ ក្នុងការជំរុញគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃវិទ្យាបច្ចេកទេសខេត្តកំពង់ឆ្នាំង​ និងសារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាប​

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីស្ថានទូតជប៉ុនដឹកនាំដោយលោកស្រី​ Ms. FUJIMOTO Shoko, ជាលេខាទី១​ស្ថានទូតជប៉ុន​ និង​ Mr. OKADA Naoya​ លេខាទី២​ ព្រមទាំងតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)នៅកម្ពុជា​ តំណាងដោយលោ​ក​Mr. SHINOHARA Yuji​ និងលោកMr. HAYASHI Akihito​ នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ បានអញ្ជេីញទៅទស្សនកិច្ចវាយតំលៃសកម្មភាពរបស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់អង្គភាពសុីម៉ាក់នៅខេត្តកំពង់ឆ្នាំង។​ នេះបើ​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ នៅយប់ថ្ងៃ​ពុធទី១៥​ ខែកញ្ញា​នេះ​។  

សូមអរគុណគណៈប្រតិភូ​ជប៉ុន បេីទោះបីមានបញ្ហាជំងឺកូវីដ-១៩ក៏ដោយ​ ក៏នៅបន្តជួយគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ អង្គភាពសុីម៉ាក់មានមហិ្ឆតាពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននេះ​ ទាំងហេដ្ឋារចនាសម្ពន្ធ័រូបវន្តនិងធនធានមនុស្សដេីម្បីបន្តអនុវត្តភារកិច្ចបោសសំអាតគ្រាប់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជាពីនេះដល់ឆ្នាំ២០២៥​ និងបំរេីភារកិច្ចក្រោយឆ្នាំ២០២៥។  

លេីសនេះទៀត​ អង្គភាពមានមោទនភាពដែលបន្តជួយគាំទ្រដល់កិច្ចសហការជាមួយប្រទេសក្នុងតំបន់និងក្នុងសាកលលោកដែលមានបញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌក្រោយសង្គ្រាមដេីម្បីមករៀនសូត្រនៅកម្ពុជា។

រដ្ឋាភិបាលជប៉ុន​ បានទទួលយកនូវសំណេីរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល​ ក្នុងការជំរុញគំរោងសាងសង់ហេដ្ឋារចនាសម្ពន្ធ័រូបវន្តនៃវិទ្យាបច្ចេកទេសនៅកំពង់ឆ្នាំងនេះនិងសារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាប​ ដេីម្បីពង្រឹងសមត្ថភាពអង្គភាពសុីម៉ាក់លេីការហ្វឹកហ្វឺននៅកម្ពុជាផងនិង​កិច្ចសហប្រតិបតិ្តការត្បូង-ត្បូងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖