ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន មានទឹកប្រាក់ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣០៦កន្លែង !

ចែករំលែក៖

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- NEW T&K TEXTILE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុន    វិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

២- YUAN SHEN TAI CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។

៣- FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។

សូមបញ្ជាក់ថា, ទោះជាប្រទេសកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដូចប្រទេសលើសកលលោកក៏ដោយ ប៉ុន្តែកម្ពុជា ទទួលបានអ្នកវិនិយោគទិកជាបន្តបន្ទាប់ ខណ:ប្រទេសកម្ពុជាមានសន្តិភាព ។ 

សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៥៣នាក់​ (ឆ្លងសហគមន៌​:​ ​​៥២៣ និង​ នាំចូល:​ ១៣០) និងមានជាសះស្បេីយ​ ៤៦៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០១៤៤៣ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៥៣៦៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៩នាក់​ សរុប​ស្លាប់ ២០៦៧នាក់ ។ សសូមបន្តអនុវត្តន៍:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2321302 ស្មេីនឹង​ 136627  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖