ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ដោយទទួលបានបទបញ្ជារបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលប្រចាំការគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វេីការហ្វឹកហាត់ជំនាញជួយសង្គ្រោះប្រជាពលរដ្ឋ ដោយនៅក្នុងនោះ មានការបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA និងប្រើប្រាស់ម៉ូទ័រហែកទ្វារក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលផ្ទះជាប់សោរទ្វារមិនអាចធ្វើការបើកចេញបាន រឺក៏ហែកទ្វាររថយន្ត ដើម្បីយកមនុស្សដែលជាប់ក្នុងរថយន្តផងដែរ។
លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ក៏បានពាំនាំពាក្យសម្ដីរបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ផ្ញើដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។
ដោយក្នុងនោះ លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ក៏បានប្រាប់ឲ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នឹងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋជានិច្ច។
លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាផងដែរ៕
ដោយ៖សហការី