ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។ ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីនៅចំណុចមុខដីឡូត៍វាល ផ្លូវលេខ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយេជនសង្ស័យ០១នាក់ឈ្មោះ ស៊ូ សុខលី ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានជិះម៉ូតូ០១ គ្រឿងម៉ាកនិច ពណ៌ខៀវលាយស ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ពីជនរងគ្រោះឈ្មោះ បាន ស៊ីដន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ខៀវលាយស ផលិតឆ្នាំ២០២១ គ្មានស្លាកលេខរបស់ជនសង្ស័យ , ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPOជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា