ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ “តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ? ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ប្រភពពី (AKP) នៃក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា, ពេលនេះ គ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចរចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា, សម្រាប់ដំណើការនយោបាយ យើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។
សម្តេចបានថ្លែងថា, សូមកុំយល់ខុសថា! ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញា សម្រាប់ការចរចាឱ្យសោះ តែការចូលទៅនោះ ចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។
សូមប្រុងប្រយត្ឋ័ និងកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។
និងសូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយហើយនឹងរស់ឡើងវិញ ហើយ ហ៊ុន សែន នឹងលើកលែងទោសឱ្យ ហើយហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ ដោយ ហ៊ុន សែន ខ្លាចអន្តរជាតិ ។ល។
សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឱ្យអ្នកវិភាគល្ងង់ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom”។
សូមបញ្ជាក់ថា, នេះជាសារឆ្លើយតបរបស់ សម្តេចតេជោ ហ៊ុន សែន ទៅនឹងមតិរបស់អ្នកលេងហ្វេសប៊ុកម្នាក់ពាក់ព័ន្ធនឹងការដែលសម្តេចតេជោ បានចូល Zoom ក្នុងកម្មវិធីរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវខាង(AKP) នៃក្រសួងព័ត៌មាន ដកស្រង់យកមកផ្សព្វផ្សាយ ជាមួយការសម្រួលបន្ថែមពីអង្គភាព”នគរដ្រេហ្គន”។
តាមរយៈនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។
សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចាឱយសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱយភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។
សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឱយ. ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱយអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom»៕
ដោយ ៖ សិលា