ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។
ប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ វង្ស សារិទ្ធសុខាត្យា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន ៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០១កូនថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ០.៦៣ក្រាម ទាំងសំបក)
– ទូរស័ព្ទដៃចំនួន០១ គ្រឿង
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង
-កាបូបដាក់លុយចំនួន០១ ។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការ ឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅចំណុចក្រុម៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ ហំ ប៉េងអាន ហៅប៉ែល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ជាមួយវត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ១១ថង់ (ទម្ងន់១៣.៣២ក្រាម)
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ គ្រឿង
-សំភារ:សំរាប់ប្រើប្រាស់ និង សំភារ:ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា