ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថាជាការដឹកនាំបែបកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុយនីស្តទៅវិញ !

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថាជាការដឹកនាំបែបកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុយនីស្តទៅវិញ ខណៈពួកទាំងនោះមិនទាន់ទាំងដឹងពីសេដ្ឋកិច្ចផែនការ និងទីផ្សារសេរីផងនោះ។

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយមិត្តចិន ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតខ្មែរយើងបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ បន្ទាប់ពីពួកគាត់បានសម្រេចមកខ្មែរវិញ ក្នុងអំឡុងពេលដែលមានករណីផ្ទុះកូវីដ-១៩ខ្លាំងនៅប្រទេសចិន។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣ ។

ឆ្លើយនឹងសំណួរពាក់ព័ន្ធប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង អាចនឹងចាក់វ៉ាក់សាំងដូសទី៤បន្តទៀតបានឬទេ?  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដូសទី៤ ចាក់បានឬមិនបានគឺវាអាស្រ័យលើការវិវត្តជាក់ស្តែង និងប្រសិទ្ធភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។

ដោយឡែកក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,០៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន ៨៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

កាលពីម្សិលមិញ ក្រសួងសុខាភិបាលក៏បានលម្អិតថា រហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩៣នាក់​ (ឆ្លងសហគមន៍៥៨១នាក់ និងនាំចូល១១២នាក់) និងមានជាសះស្បេីយ​ ៤៤៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០២.១៣៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៥.៨១០នាក់​​​​​​​​​​​​​​​​​ និ ស្លាប់ថ្មី​១១នាក់​ សរុប​ស្លាប់២.០៧៨នាក់ ។ សូមបន្តអនុវត្តន៍:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​។  

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2.327.705 ស្មេីនឹង​ 137.004  ក្នុង១លាននាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕              

ដោយ ៖ សិលា


ចែករំលែក៖