ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរប្រុស-ស្រី៨នាក់ លួចឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចថៃនៅតែបន្តរឹតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាតត្បាតជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី១៦កញ្ញា២០២១ អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំថាប់ ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ ខណៈដើរមកតាមផ្លូវរបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅចូលមកក្នុងប្រទេសថៃ បរិវេណភូមិថាន់ ចៃ ឃុំថាប់ ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យមនុស្ស ទើបដឹងថាជាជនជាតិខ្មែរចំនួន៦នាក់ ក្នុងនោះប្រុស៣ ស្រី២ និងក្មេងម្នាក់ទៀតត្រូវបានឃាត់ខ្លួនមកសួរនាំ។

  ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានឲ្យដឹងថា ពលករខ្មែរទាំង៦នាក់ខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងចង់ទៅធ្វើការនៅខេត្តឈុន បុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹង បេង ស្រុកម៉ាឡៃ និងបានចំណាយប្រាក់ក្នុងម្នាក់ពី៣,០០០-៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរ ណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃចាប់បានមុន ក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេគឺពុំមានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែកសុខាភិបាល មុនហ្នឹងនាំខ្លួនទៅឃុំទុក នៅទីបញ្ជារការកងរយទី១៣០២ ។បន្ទាប់មកនៅវេលាម៉ោង០៨,០០នាទី សមត្ថកិច្ចថៃបានតាមប្រម៉ាញ់ រហូតបានជួបពលករខ្មែរដែលលួចរត់បាន២នាក់ទៀត ទើបសមត្ថកិច្ចបាននាំខ្លួនពលករដែលចាប់បាន៦នាក់ សរុបទាំងអស់៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លង ណាំសៃ ដើម្បីមានវិធានការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖