ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស សម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក » ពីមហាសន្និបាត នៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក » ពីមហាសន្និបាត នៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សារលិខិតអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងនូវការគោរពកោតសរសើរ និងសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចរកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ បានទទួល នូវមេដាយមាសសន្តិភាពពិភពលោក ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពីសន្តិភាពនៅតំបន់ អាស៊ីប៉ាស៊ីហ្វិច កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ការទទួលមេដាយសន្តិភាពពិភពលោកនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីស្នាដៃដឹកនាំប្រទេសប្រកប ដោយទេពកោសល្យ ដែលកើតចេញពីការលះបង់នូវកម្លាំងកាយចិត្ត គំនិតប្រាជ្ញា និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្ដូរ យកសន្តិភាព ការបង្រួបបង្រួមជាតិ បញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃដែលជាសំណល់នៃអតីតកាលតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសេចក្តីសុខ សន្តិភាព និងស្ថិរភាពយ៉ាងពិតប្រាកដ រហូតមាន ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន។ មេដាយសន្តិភាពនេះ មិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងអំពី មហាកិត្តិយសប្រកបដោយកិត្យានុភាពជាតិដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហាញឲ្យឃើញនូវមោទនភាព របស់ប្រជាជាតិខ្មែរដែលមានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណ និងជាស្ថាបនិកសន្តិភាពដ៏គំរូធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិគោរពស្រលាញ់ និងការជឿជាក់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយបញ្ហាស្ថិរភាពសន្តិសុខ និងការប្រឈមនានាទាំងក្នុងតំបន់ និងសកលលោក ពិសេសការចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ដោះស្រាយវិបត្តិ ជំងឺកូវីដ-១៩ ដែលកំពុងញាំញីដល់សុខុមាលភាពប្រជាជនទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយ។

តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរុងរឿង ជានិច្ចនិរន្តរ៍។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕

ដោយ ៖ សិលា


ចែករំលែក៖