ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ស្រាវជ្រាវ ឃាត់ខ្លួនបានករណី រំលោភលើទំនុកចិត្ត(ប្រើល្បិចខ្ចីម៉ូតូយកទៅស៊ីគ្រឿងបន្លាស់) ។ កាលពី                                                                                                                                                                     ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ ម៉ោង១១ និង០០នាទី នៅចំណុចក្នុងបរិ វេណបុរីវ៉ារីណាសែនសុខ ផ្លូវបេតុង ភូមិជាងទង  សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានអោយដឹងថា៖ កាលពីថ្ងៃទី១៥កញ្ញា២០២១ ម៉ោង ១៨ និង០០នាទីជនសង្ស័យ០១នាក់ឈ្មោះ នីម ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ប្រើល្បិច ខ្ចីម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GO-1299 របស់ជនរងគ្រោះឈ្មោះ រ៉ន ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ សម្ភារៈបាត់បង់ស្លាកលេខម៉ូតូ ០១មានលេខភ្នំពេញ 1GO-1299 , របស់ជនរងគ្រោះ , សម្ភារៈបន្សល់ ទុក  ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ របស់ជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖