ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX330បេីកបុករថយន្ត២គ្រឿងរុញផ្ទប់គ្នារងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តឡិចស៊ីសRX330 មួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីសRX330 មួយគ្រឿងនៅខាងមុខហើយរថយន្តរងគ្រោះបានរុញបន្តទៅបុករថយន្តនីស្សាន់មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងវត្តស្លែង​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីស្សាន់​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AX-6262 បើកតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារតែមានផ្លូវរថយន្តបេីកឆ្លងកាត់ក៏បង្អង់ល្បឿន ហើយស្របគ្នានោះក៏មានរថយន្តឡិចស៊ីសRX330​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AQ- 6369​ មកឈប់ពីក្រោយរថយន្តនីស្សាន់​ ស្រាប់តែភ្លាមនោះមានយុវជនម្នាក់បេីករថយន្តម៉ាកឡិចស៊ីសRX330​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AB-3443 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីសរុញទៅមុខបុកគូទរថយន្តនីស្សាន់បន្តទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីហេតុ ហើយដោយសារតែការសម្របសម្រួលគ្នាមិនត្រូវគ្នាទេីបទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖