ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បណ្ដាលខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន ១២ខ្នង ក្នុងនោះខូចខាតធ្ងន់ ១ ខ្នង មធ្យម ៣ខ្នង និងខូចខាតស្រាល ៨ខ្នង ក្នុងឃុំសំរោង ស្រុកចន្ទ្រា។
ចំពោះអំណោយចែកជូនគ្រួសាររងគ្រោះធ្ងន់ ១គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល ។
ចំណែកគ្រួសាររងគ្រោះមធ្យម ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០,០០០ រៀល ។
ដោយឡែកសម្រាប់គ្រួសាររងគ្រោះស្រាល ៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារ ជួសជុលផ្ទះឡើងវិញ៕
ដោយ៖សហការី