ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តបែនដឹកដីធុនធំមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅកៀរម៉ូតូមួយគ្រឿងបណ្ដាលឲ្យដួលចូលក្រោមរថយន្តហើយត្រូវរថយន្តកិនខ្ទេចស្ទេីរតែទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់បានលោតចេញទាន់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HM-5371 មានឈ្មោះ ឈុន ដាលីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រផលិតពូក ស្នាក់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។
បេីតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូខាងលេីមកទិញបាយនិងម្ហូបម្ហូបយកទៅឲ្យមិត្តភក្តិធ្វើការនៅក្រុងតាខ្មៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត។ ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុក៏មានការកកស្ទះចរាចរណ៍រូបគាត់ក៏បង្អង់ល្បឿនម៉ូតូ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង3B-6666បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយកៀរម៉ូតូគាត់ឲ្យដួលចូលក្រោមរថយន្តកិនម៉ូតូខ្ទេចស្ទេីរតែទាំងស្រុង ប៉ុន្តែសំណាងដែរដែលម្ចាស់ម៉ូតូលោតចេញទាន់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចដេញឃាត់បាននៅត្រង់ចំណុចការដ្ឋានខ្សាច់មួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ និងឲ្យតៃកុងរថយន្តទៅធ្វើការដោះស្រាយគ្នានៅចំណុចកើតហេតុវិញ។
ក្រោយពេលកើតហេតុ ដោយមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ទេីបភាគីខាងរថយន្តព្រមចេញសំណងនៃការខូចខាតឲ្យទៅភាគីខាងម៉ូតូដើម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ