ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតសភារុស្ស៊ី សន្លឹកឆ្នោតជាង៦០%បានរាប់រួចរាល់ គណបក្សកាន់អំណាចជិតទទួលបានជ័យជម្នះ

ចែករំលែក៖

តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី SIK បានប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ក្រោយការរាប់សន្លឹកឆ្នោតបានជាង ៦០%ក្នុងការបោះឆ្នោតសភា ក្នុងនោះគណបក្សឯកភាពជាតិកាន់អំណាចទទួលបានការគាំទ្ររហូតដល់ទៅ ៤៧,១៦% គឺជិតឈានដល់ជ័យជម្នះ។
ជាមួយគ្នានេះដែរ គណបក្សសាធារណរដ្ឋសហភាពសូវៀត KPRF ទទួលបានការគាំទ្រ ២០,៨៩% ឈរលំដាប់ទីពីរក្នុងការប្រកួតប្រជែងកៅអីតំណាងរាស្ត្រក្នុងសភា។ ចំណែកគណបក្សប្រជាធិបតេយ្យសេរី LDPR ទទួលបានការគាំទ្រ៧,៩% ។
ចំពោះគណបក្សផ្សេងទៀតមិនមានសំឡេងគាំទ្រគ្រប់គ្រាន់លើសពី៥%ដើម្បីទទួលបានកៅអ៊ីតំណាងរាស្ត្រក្នុងសភា Dumaឡើយ ។
សភាជាតិរុស្ស៊ី ត្រូវបានបោះឆ្នោត តាមប្រព័ន្ធចម្រុះ ដោយតំណាងរាស្ត្រ ២២៥នាក់ត្រូវបានជ្រើសរើសតាមបញ្ជីគណបក្សនិង ២២៥នាក់ត្រូវបានជ្រើសរើសតាមមណ្ឌលដោយជ្រើសរើសបេក្ខជនតែមួយប៉ុណ្ណោះ ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីពូទីន នឹងថ្លែងសុន្ទរកថានៅវេលាម៉ោង១៧ ក្រោយលទ្ធផលបង្ហាញថាគណបក្ស ឯកភាពជាតិរុស្ស៊ីទទួលបានជ័យជម្នះ។ ពលរដ្ឋក្នុងទីក្រុងមូស្គូបានបោះឆ្នោតគាំទ្រលោកពូទីន ដោយពួកគេជឿជាក់ថានឹងបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅលើពិភពលោកឡើងវិញ៕

ដោយ៖ធីរីណា(រូបថត៖AAP+Reuters )


ចែករំលែក៖