ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសលោក សុខ យាត ដែលបានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ព្រឹទ្ធសភាបានចេញសេចក្តីសម្រេចព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសលោក សុខ យាត ដែលបានទទួលមរណភាព។

 ព្រឹទ្ធសភាសម្រេច : 

ប្រការ ១.…ទទួលស្គាល់ លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួស លោក សុខ ឃាត ដែលបានទទួលមរណភាព ។

ប្រការ ២.…សមាជិកព្រឹទ្ធសភាថ្មី ដែលមានចែងក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិធានមុនពេល ចូលកាន់តំណែង ។

ប្រការ ៣…អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវទទួលភារកិច្ចបិទផ្សាយ សេចក្តីសម្រេចនេះ ក្នុងព្រឹទ្ធសភា និងផ្សព្វផ្សាយជាសាធារណៈ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖